C*H*A*N*R*O*E*U*N

Food for Thought, Thought for Action!


2 Comments

តើ​ប្រជាជន​កម្ពុជា​ម្នាក់​ជំពាក់​បំណុល​បរទេស​ចំនួន​ប៉ុន្មាន?

បទ​សម្ភាសន៍​ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ជំពាក់​​ប្រាក់​​បរទេស

ដោយ គឹមពៅ

2009-08-07

កន្លង​មក​មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​ជំពាក់​ប្រាក់​​​បរទេស​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

RFA File Photo  អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ ។

RFA File Photo អ្នក តំណាង រាស្ត្រ របស់ គណបក្ស សមរង្ស៊ី លោក សុន ឆ័យ

ខាង​ក្រោម​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាង អ្នកស្រី គឹមពៅ និង លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ៖

គឹមពៅ ៖ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ឯកឧត្ដម​ទើប​នឹង​បាន​ទទួល​នូវ​ឯកសារ​មួយ​ស្ដី​អំពី​កម្ពុជា ដែល​ជំពាក់​បំណុល​គេ។ តើ​មក​ដល់​ពេល​នេះ​ឯកឧត្ដម​អាច​ឲ្យ​ដឹង​ថា កម្ពុជា​យើង​ជំពាក់​បំណុល​គេ​ប៉ុន្មាន​ទៅ​ហើយ ហើយ​ជា​ពិសេស​យើង​ជំពាក់​ប្រទេស​ណា​ខ្លះ?

សុន ឆ័យ ៖ យើង​បាន​ទទួល​លិខិត​ផ្លូវការ លិខិត​នេះ​ផ្ញើ​មក​រដ្ឋ​សភា​តាំង​តែ​ពី​ខែ ធ្នូ ឆ្នាំ ២០០៨។ ក្នុង​របាយការណ៍​គឺ​មាន​ការ​បញ្ជាក់​ពី​ការ​ជំពាក់​លុយ​បរទេស គឺ​មាន​ចំនួន ២.៦៩៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកហើយ​បើ​យើង​គិត​មក​ដល់​ពេល​នេះ គិត​តាម​តួលេខ​ដែល​ប៉ាន់​ស្មាន ថា​ប្រហែល​ជា ៣​ពាន់ លាន​(ដុល្លារ) ហើយ ដែល​យើង​ជំពាក់​បរទេស។ ហើយ​ទឹក​ប្រាក់​នេះ គឺ​ជា​ទឹក​ប្រាក់​មួយ​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ថា​អាច​នឹង​ផ្ដល់​ស្ថានភាព​មួយ​ដែល​ខាង​ផ្នែក​ស្ថានប័ន​ហិរញ្ញវត្ថុ​ អន្តរជាតិ គេ​ប្រហែល​ជា​បន្តិច​ទៀត គេ​ឈប់​ឲ្យ​យើង​ខ្ចី​ទៀត​ហើយ ពីព្រោះ​វា​ដល់​កម្រិត​មួយ​ដែល​គេ​មិន​ជឿ​ជាក់​ថា​យើង​នឹង​អាច​សង​គេ​បាន។

គឹមពៅ ៖ ខ្ញុំ​ចង់​ជម្រាប​សួរ​ឯកឧត្ដម​បន្ត​ទៀត អំពី​រឿង​ដែល​យើង​ខ្ចី​បុល​គេ មក​ទល់​ថ្ងៃ​ហ្នឹង​មាន​ចំនួន​ដល់​តែ​ជាង ៣​ពាន់​លាន​(ដុល្លារ) បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក​ហ្នឹង​វា​សមរម្យ​ទេ?

សុន ឆ័យ ៖ យើង​ឃើញ​ថា​មាន​អំពើ​ពុករលួយ​ទៅ​លើ​ប្រាក់​ដែល​យើង​ខ្ចី​នេះ ព្រោះ​ប្រាក់​ខ្ចី​ហើយ​និង​ប្រាក់​ដែល​យើង​ទទួល​អំណោយ​វា​មាន​លក្ខណៈ​ខុស​ គ្នា។ អំណោយ​ដែល​គេ​មិន​ទារ​យក​វិញ​នោះ គឺ​គេ​មាន​ក្រុម​តាម​មើល​គុណភាព​ពេល​ខ្លះ​ដែរ ដូច​ជា​ការ​សង់​ស្ពាន​ជ្រោយ​ចង្វា។ ឯ​លុយ​កម្ចី គឺ​ដោយសារ​យើង​ជា​អ្នក​ខ្ចី ហើយ​យើង​យក​មក​ធ្វើការ​សាងសង់​ដោយ​ខ្លួន​យើង យើង​ឃើញ​ថា​មិន​មាន​គុណភាព​ទេ។ ហើយ​គុណភាព​ផ្លូវ​បើ​យើង​ប្រៀប​ធៀប​នឹង​សហរដ្ឋ​អាមេរិក ដែល​គេ​ធ្វើ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ផ្លូវ​គេ​អាច​មាន​ការ​ធានា​យ៉ាង​តិច​ណាស់​ក៏ ៣០​ឆ្នាំ​ដែរ​ក្នុង​ការ​ប្រើប្រាស់។

ប្រទេស​យើង ផ្លូវ​ខ្លះ​គឺ​មាន​អាយុ​បាន ២​ឆ្នាំ ខ្លះ​ស្ទើរ​តែ​មួយ​ឆ្នាំ​ឃើញ​ខ្ទេចខ្ទី​អស់ ហើយ​ជា​បញ្ហា​ដែល​យើង​ថា​បន្តិច​ទៀត ខ្ញុំ​បាន​ជម្រាប​ខាង​ដើម គេ​លែង​ឲ្យ​យើង​ខ្ចី ហើយ​យើង​អស់​មាន​លទ្ធភាព​ខ្ចី  គឺ​យើង​នៅ​តែ​អត់​មាន​ផ្លូវ​ប្រើប្រាស់ លុយ​ក៏​យើង​ជំពាក់​គេ​ថែម​ទៀត។ ឆ្នាំ ១៩៩៧ គេ​ថា​បើ​រដ្ឋាភិបាល​ចង់​បាន​លុយ ឬ​ខ្ចី​លុយ​គេ សភា​ទាមទារ​ថា​ឲ្យ​ធ្វើ​គម្រោង​ឲ្យ​សភា​មើល តើ​សង់​អី​ពិត​ប្រាកដ? តើ​ត្រឹមត្រូវ​ឬ​ទេ? ប៉ុន្តែ​ក្រោយ​ឆ្នាំ ១៩៩៧ មក រដ្ឋាភិបាល​ថា​ពិបាក​ណាស់​ទម្រាំ​បាន​សិទ្ធិ​ពី​សភា ម៉្លោះ​ហើយ​សុំ​ឲ្យ​ជា​កញ្ចប់ ហើយ​កញ្ចប់​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អត់​ត្រូវការ​សួរ​សភា​ទេ គឺ​លោក​ត្រូវ​បែង​ចែក​ខ្ចី​គេ​អី​ទាក់​ទង​យក​ទៅ​សម្បើម​ណាស់។

គឹមពៅ ៖ ឯកឧត្ដម តើ​ប្រាក់​កម្ចី​ទាំង​អស់​ហ្នឹង តើ​យើង​ចាំបាច់​ត្រូវ​តែ​សង​គេ ឬ ទេ?

សុន ឆ័យ ៖ យើង​ត្រូវ​តែ​សង​គេ។ យើង​ឃើញ​ហើយ​ប្រទេស​ទាំង​ឡាយ​ដែល​គេ​ធ្លាប់​ឲ្យ​លុយ​យើង​ខ្ចី​ពី​ដើម​មក ក្រោយ​មក​នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​នូវ​សង្រ្គាម ការ​ប្រល័យ​ពូជ​សាសន៍​អី​ហ្នឹង មាន​ប្រទេស​ខ្លះ​គេ​អនុគ្រោះ​ឲ្យ​យើង ដោយសារ​ថា​យើង​មាន​បញ្ហា​ហ្នឹង។ ឯ​ប្រទេស​ខ្លះ​គេ​មាន​នយោបាយ​គេ​តឹងរ៉ឹង​ណាស់ មាន យូកូស្លាវី ថ្ងៃ​មុន​គាត់​មក​ទារ​ត្រង់ៗ​តែម្ដង។ ហើយ​ខ្ញុំ​មិន​ជឿ​ថា ចាប់​ពី​ឆ្នាំ ១៩៩៣ មក លុយ​ដែល​ជំពាក់​គេ​ប្រហែល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ទៅ​ងាយ​ស្រួល​ទេ ដោយសារ​យើង​មាន​ធនធាន​ធម្មជាតិ​ដែល​គេ​សម្លឹង​ឃើញ។ យើង​ឃើញ​ហើយ​ការ​ឲ្យ​លុយ​ខ្ចី កម្រិត​នៃ​ការ​ឲ្យ​លុយ​ខ្ចី សព្វថ្ងៃ​វា​លើស​កម្រិត​ដែល​យើង​អាច​មាន​លទ្ធភាព​សង​ហើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ផលិតផល​សរុប​ក្នុង​ស្រុក ដែល​ភាសា​កាត់​ថា ផ.ស.ស ឬ​ភាសា​អង់គ្លេស​ថា GDP នោះ។

គឹមពៅ ៖ សូម​ជម្រាប​សួរ​ឯកឧត្ដមថា តើ​នរណា​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​សង​គេ​ត្រឡប់​ទៅ​វិញ​ហ្នឹង?

សុន ឆ័យ ៖ រឿង​ហ្នឹង​ជា​បន្ទុក​របស់​ពលរដ្ឋ។ រដ្ឋាភិបាល​អាច​ផ្លាស់​ប្ដូរ​បាន ដូច​យើង​ឃើញ​ហើយ លុយ​ដែល​រុស្ស៊ី​ទារ​យើង​ហ្នឹង ខ្ចី​តាំង​ពី​របប​មុន​ម្ល៉េះ មិន​ត្រឹម​តែ​រដ្ឋាភិបាល​ទេ និយាយ​ពី​របប​ទៅ​ទៀត។ នេះ​ជា​ការ​បង្ហាញ​ថា​នរណា​សង? មិន​មែន​រដ្ឋាភិបាល​លើក​មុន​នោះ​សង​ឯណា ពលរដ្ឋ​ហ្នឹង​ហើយ​ដែល​ជា​អ្នក​សង។ ដូច្នេះ​បាន​ជា​ខ្ញុំ​បែង​ចែក​ទៅ​ពលរដ្ឋ​ហ្នឹង ខ្ញុំ​ថា ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ម្នាក់​ដែល​ជំពាក់​គេ ហ្នឹង​ត្រូវ​ដឹង ហើយ​សូម​ឲ្យ​យើង​ដែល​ទាំង​រដ្ឋាភិបាល ទាំង​ពលរដ្ឋ​ហ្នឹង គឺ​ថា​ត្រូវ​ចូល​រួម​គ្នា​ពិនិត្យ។

គឹមពៅ ៖ ជុំវិញ​ប្រាក់​បំណុល​ដែល​កម្ពុជា ជំពាក់​គេ​ច្រើន តើ​ឯកឧត្ដម​ក្នុង​នាម​ជា​តំណាង​រាស្រ្ដ​មួយ​រូប​ហ្នឹង គ្រោង​នឹង​មាន​ផែនការ​អ្វី​ទេ?

សុន ឆ័យ ៖ ដូច​បាន​ជម្រាប​បន្តិច​មុន​ថា ខ្ញុំ​នឹង​ធ្វើ​លិខិត​អញ្ជើញ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា។ ទី​១ គឺ​ឲ្យ​គាត់​បញ្ជាក់​មក តើ​រដ្ឋាភិបាល​នៅ​មាន​គម្រោង​ខ្ចី​បុល​គេ​ប៉ុន្មាន​ទៀត​ទៅ​អនាគត​ហ្នឹង? ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​ផង។ តើ​យើង​ម្នាក់ៗ ដូច​ខ្ញុំ​បាន​ជម្រាប​ហ្នឹង ឥឡូវ​ម្នាក់ៗ ទាំង​ខ្ញុំ ទាំង​ពលរដ្ឋ​នៅ​ស្រែ​ចម្ការ​ដែល​មិន​ដែល​ឃើញ​លុយ​ដុល្លារ​សោះ​ហ្នឹង ជំពាក់​គេ​ជាង ៣០០​(ដុល្លារ)​ម្នាក់​ហើយ។ ឥឡូវ​យើង​ចង់​ដឹង​ថា ប្រុង​ត្រៀម​ប៉ុន្មាន​ទៀត? ហើយ​យើង​នឹង​ទៅ​ជា​អ្នក​ជំពាក់​គេ​ហ្នឹង​ប៉ុន្មាន? ហើយ​ចង់​បញ្ជាក់​លទ្ធភាព​របស់​យើង​ផង ក្នុង​ការ​ប្រមូល​ធនធាន ហើយ​កាត់​បន្ថយ​ការ​រំពឹង​តែ​ទៅ​លើ​ជំនួយ ការ​ខ្ចី​បុល តើ​យើង​អាច​មាន​វិធាន​ការ​អី​ទេ? ដូច្នេះ​បាន​ជា​ថា​ចៀស​វាង​កុំ​ឲ្យ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅ​ក្នុង​ភក់​ ជ្រាំ​ដ៏​លំបាក​ទៅ​អនាគត។

ហើយ​កូន​ចៅ​យើង​ត្រូវ​សង​បំណុល​គេ​មិន​ចេះ​ចប់​ហ្នឹង ការ​យល់​របស់​ខ្ញុំ ថា​ត្រូវ​តែ​ពង្រឹង​វិស័យ​ការពារ ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់ ហើយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គម្រោង​នៃ​លុយ​កាក់​ដែល​យើង​អាច​នៅ​ខ្ចី​គេ​បាន ឬ​ក៏​លុយ​កាក់​ដែល​យើង​យក​ទៅ​កសាង​សមិទ្ធផល​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​មាន​គុណភាព ធានា​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ត្រឹមត្រូវ ទុក​ឱកាស​ឲ្យ​អ្នក​ដឹកនាំ​ក្រោយ​គេ​មាន​លទ្ធភាព​ទៅ​ខ្ចី​បុល​មក​ប្រើប្រាស់​ ផង៕

http://www.rfa.org/khmer/interview/cambodia-foreign-debt-08072009055913.html

Reblog this post [with Zemanta]


1 Comment

ឌុច​ថ្លែង​រំឭក​​ពី​​សង្រ្គាម​​រវាង​​វៀតណាម​​និង​​ខ្មែរ​​ក្រហម

ដោយ ហ៊ុយ វណ្ណៈ
2009-06-01

ថ្មីៗ ​នេះ​អតីត​សមាជិក​ខ្មែរ​ក្រហម​ម្នាក់​បាន​និយាយ​ថា មនុស្ស​ដែល​ស្លាប់​ច្រើន​ក្នុង​របប​ខ្មែរ​ក្រហម គឺ​បណ្តាល​មក​ពី​ទំនាស់​ស្លាប់​រស់​រវាង ប៉ុល ពត និង​មេ​ដឹក​នាំ​វៀតណាម។

អតីត ​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូប​កណ្ដាល) បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។

AFP Photo

សមាជិក​ខ្មែរ​ក្រហម​ម្នាក់​បាន​ថ្លែង​ថា ការ​អនុវត្ត​មហិច្ឆតា​ដ៏​ធំ​មួយ​របស់​ហូជីមិញ ដែល​ប៉ុន​ប៉ង​បញ្ចូល​កម្ពុជា ទៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​ប្រទេស​សហ​ព័ន្ធ​ឥណ្ឌូ​ចិន គឺ​ត្រូវ ប៉ុល ពត ជំទាស់​ជា​ដាច់​ខាត ហើយ​ការ​ប្រឆាំង​គំនិត​របស់​ហូជីមិញ នោះ​ហើយ ដែល​បណ្តាល​ឲ្យ​កើត​មាន​សង្គ្រាម​រវាង​កម្ពុជា-​វៀតណាម នៅ​អំឡុង​ឆ្នាំ​១៩៧៨ និង​នាំ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​នៅ​គ្រា​នោះ។

នៅ​ក្នុង​សវនាការ​នា​សប្តាហ៍​នេះ អតីត​មេ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​បំភ្លឺ​ថា មហិច្ឆតា​របស់​មេ​ដឹក​នាំ​បដិវត្តន៍​វៀតណាម ហូជីមិញ ក្នុង​ការ​បង្កើត​ប្រទេស​សហ​ព័ន្ធ​ឥណ្ឌូ​ចិន ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ត្រួត​ត្រា​ដោយ​វៀតណាម នោះ ក៏​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​អ្នក​ដឹក​នាំ​វៀតណាម ជំនាន់​ក្រោយ​បន្ត​បន្ទាប់​ទៀត​ដែរ ដូច​ជា ឡេ យន់ និង ផាំ វ៉ាន់ដុង ជា​ដើម។

ឌុច បាន​បំភ្លឺ​ដូច្នេះ ៖ «ហូជីមិញ គាត់​លើក​ទ្រឹស្ដី​ថា បុព្វហេតុ​តែ​មួយ​គឺ​តស៊ូ​វ៉ៃ​បារាំង ដូច្នេះ​ត្រូវ​តែ​មាន​បក្ស​តែ​មួយ​ដឹក​នាំ គឺ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូ​ចិន។ បក្ស​តែ​មួយ កង​ទ័ព​តែ​មួយ រដ្ឋាភិបាល​តែ​មួយ ប្រទេស​តែ​មួយ គឺ​សហ​ព័ន្ធ​ឥណ្ឌូ​ចិន។ នេះ​ហើយ​ជា​ប្រភព​នៃ​ទំនាស់​ស្លាប់​រស់​រ៉ាំរ៉ៃ​រវាង ឡេ យន់ និង ប៉ុល ពត។ សូម​បញ្ជាក់​ថា ឡេ យន់ គឺ​ជា​អគ្គ​លេខាធិការ​បក្ស​ពលករ​វៀតណាម ដល់​ក្រោយ​មក​គេ​ប្រែ​ឈ្មោះ​ជា​បក្ស​កុម្មុយនីស្ដ​វៀតណាម»Continue reading


3 Comments

The Smile from the Sky

On December 1, Venus, Jupiter, and the Moon made this pretty formation in the sky:

AP
A rare positioning of planets Venus (top left) and Jupiter (top right) and the crescent moon of the Earth provides a “smiley” effect that captivated Asia Monday night Dec. 2, 2008. Photo: AP

Over the last week the two planets moved closer together so that they appeared no more than two degrees apart, which equates to a finger’s width when held out at arm’s length.

As they were joined by the moon on Monday night photographers around the world – from Bangkok to Kenya – captured the image.

“This certainly is an unusual coincidence for the crescent moon to be right there in the days when they are going to be closest together,” said Alan MacRobert, senior editor of Sky and Telescope magazine.

The moon is the brightest, closest and smallest of the three and is 252,000 miles away. Venus, the second brightest, closest and smallest, is 94 million miles away, while Jupiter is 540 million miles away.

The three celestial objects come together from time to time, but often they are too close to the sun or unite at a time when they are less visible.

The next time the three will be as close and visible as this week will be Nov 18, 2052, according to Jack Horkheimer, director of the Miami Space Transit Planetarium.

Two out of three – Venus and the crescent moon – will again be in close proximity on New Year’s Eve, Mr MacRobert said.

Source: Telegraph.co.uk


Leave a comment

Cambodian police chief dies in helicopter crash

Posted: 10 November 2008 0603 hrs

Hok Lundy

Hok Lundy

PHNOM PENH : Cambodia’s top policeman died in a helicopter crash in bad weather that also claimed the life of a top-ranking army general, a government spokesman told AFP Sunday.

Chief of police Hok Lundy and General Sok Sa Em were passengers in a helicopter that came down shortly after it took off Sunday from Phnom Penh airport, ministry of interior spokesman Khieu Sopheak said.

“In the helicopter there was a pilot, a co-pilot, the national police chief and the deputy commander of the military. All four died,” Khieu Sopheak said.

Khieu Sopheak said the helicopter came down in southeastern Svay Rieng province.

“The reason for the crash was bad weather. There was a heavy rain,” he added.

Hok Lundy’s body was almost blown into pieces and is now being carried to Phnom Penh, it added.
He said radio contact had been lost 15 minutes after it took off from Phnom Penh airport at around 7:20 pm (1220 GMT).

Hok Lundy, head of the country’s police for over a decade, had been routinely criticised by international organisations for alleged human rights abuses and corruption within his force.

Hok Lundy was also accused of involvement in politically motivated killings and drug trafficking.  Human rights groups protested a decision to allow him a visa to the United States last year after the State Department refused him a visa in 2006 due to allegations he was involved in trafficking prostitutes.

Arrangements were being made for a traditional Cambodian funeral for the police chief, Khieu Sopheak said.

– AFP /ls


Leave a comment

Angkor Wat ranged 28th by the National Geographic Destination Scorecards

Sunrise at Angkor Wat

Development, pollution, globalization, mass tourism—are the world’s great places still…great? Traveler introduces a new way to see how well your destination is coping with the 21st century. Among 115 most attracted tourist destinations, Angkor Wat is currently ranged 28th by the National Geographic Destination Scorecards Download the Report …details